{{dataCart.txtYourCart}} ({{dataList.cartItems.length}})
{{dataCart.txtStock}}
{{item.attachment.productDisplayName || item.displayName}}
{{productType(item.attachment.skuSelectOptions)}}
{{filterStock(item.salesStatus, item.stockStatus)}}
x{{item.qty}} {{dataList.symbol}}{{item.originPrice}} {{dataList.symbol}}{{item.nowPrice}}
{{list.displayName}}
{{filterStock(list.salesStatus, list.stockStatus)}}
x{{list.qty}} {{dataList.symbol}}{{list.originPrice}}-{{dataList.symbol}}{{list.nowPrice}}
{{item.evaluateOrder.productName}}
-{{dataList.symbol}}{{item.evaluateOrder.tradeInDiscount}}
Total {{dataList.symbol}}{{dataList.subtotalPrice}}
You are {{dataList.symbol}}{{dataList.freeLimit}} away from free shipping.
{{dataCart.txtYourCart}} (0)
{{dataCart.txtSign}}{{dataCart.txtEmpty1}}
{{dataCart.txtEmpty2}}{{dataCart.txtYourCart}} ({{dataList.cartItems.length}})
{{dataCart.txtStock}}
{{item.attachment.productDisplayName || item.displayName}}
{{productType(item.attachment.skuSelectOptions)}}
{{filterStock(item.salesStatus, item.stockStatus)}}
x{{item.qty}} {{dataList.symbol}}{{item.originPrice}} {{dataList.symbol}}{{item.nowPrice}}
{{list.displayName}}
{{filterStock(list.salesStatus, list.stockStatus)}}
x{{list.qty}} {{dataList.symbol}}{{list.originPrice}}-{{dataList.symbol}}{{list.nowPrice}}
{{item.evaluateOrder.productName}}
-{{dataList.symbol}}{{item.evaluateOrder.tradeInDiscount}}
Total {{dataList.symbol}}{{dataList.subtotalPrice}}
You are {{dataList.symbol}}{{dataList.freeLimit}} away from free shipping.
ទូរស័ព្ទសេរ៊ីថ្មី៖ ទូរស័ព្ទសេរ៊ីថ្មីនៅទីនេះសំដៅលើ Find N3 ស៊េរី
1.1. សេវាកម្ម OPPO Premium ត្រូវបានផ្តល់ដោយមជ្ឈមណ្ឌលសេវាកម្មផ្លូវការរបស់ OPPO ឬមជ្ឈមណ្ឌលសេវាកម្មដែលមានការអនុញ្ញាតស្របតាមលក្ខខណ្ឌ។
1.2. សេវាកម្ម OPPO Premium មានគោលបំណងបំបាត់បញ្ហារបស់អ្នកនៅពេលអ្នកកំពុង ប្រើទូរស័ព្ទរបស់អ្នក។ វារួមបញ្ចូល៖
i. សេវាធានាជាលក្ខណៈអន្តរជាតិ
ii. លេខបម្រើសេវាកម្មទាន់ហេតុការផ្តាច់មុខ
iii. សិទ្ធអាទិភាពក្នុងការទទួលយកសេវាកម្ម
iv. វិស្វករបច្ចេកទេសផ្តាច់មុខ
* សេវាកម្មដែលអាចទទួលបានគឺអាស្រ័យលើកន្លែងដែលសេវាកម្មនោះត្រូវបានផ្តល់ជូន។
1.3. សម្រាប់ការថែទាំទូរស័ព្ទប្រចាំថ្ងៃអ្នកក៏អាចរីករាយជាមួយសេវាកម្មដូចខាងក្រោម៖
i. សេវាបញ្ញើរមកជួសជុលដោយឥតគិតថ្លៃ
ii. ទទួលបានការបញ្ចុះតម្លៃក្នុងថ្ងៃ OPPO Service Day
iii. សេវាសម្អាតទូរស័ព្ទឥតគិតថ្លៃ
iv. សេវាកម្មរក្សាភាពថ្មីស្រឡាង(ពីរដងក្នុងមួយឆ្នាំ)
1.4. សេវាធានាជាលក្ខណៈអន្តរជាតិ៖ ផ្តល់ជូននៅក្នុងប្រទេស/តំបន់ដែលទូរស័ព្ទនេះត្រូវ បានដាក់លក់ឱ្យដំណើរការជាផ្លូវការ ហើយការជួសជុលនឹងផ្តល់ជូនដោយឥតគិតថ្លៃ ក្នុងរយៈពេលធានា។សូមមើលសេចក្តីថ្លែងការណ៍នៃទំនួលខុសត្រូវទាក់ទងនឹងសេវាធានាអន្តរជាតិស ម្រាប់ព័ត៌មានលម្អិត។
1.5. សេវាកម្មផែនការការពារអេក្រង់ ៖ OPPO អាចផ្តល់សេវាកម្មផែនការការពារអេក្រង់ ដល់អតិថិជនដោយមានការធានារយៈពេលមួយឆ្នាំឬឥតគិតថ្លៃអាស្រ័យលើម៉ូដែលនោះ។សូមមើលប្រូ ម៉ូសិនចុងក្រោយបំផុតនៅក្នុងហាងលក់ទូរស័ព្ទOPPO ឬអ្នកចែក ចាយបន្តសម្រាប់ព័ត៌មានលម្អិត។សេវាកម្មផែនការការពារអេក្រង់អាចអនុវត្តបានតែ ចំពោះការខូចខាតផ្នែកហាតវែ និងផ្នែកសូហ្វវែ ប៉ុណ្ណោះ។
1.6. សេវាបញ្ញើរជួសជុលឥតគិតថ្លៃ៖ សូមចំណាំថា OPPO រ៉ាប់រងថ្លៃដឹកជញ្ជូន។ ប៉ុន្តែសម្រាប់ទូរស័ព្ទដែលមិនត្រូវបានគ្របដណ្តប់ដោយការធានាឬរយៈពេលធានាបាន ផុតកំណត់ ការចំណាយលើការជួសជុលដូរគ្រឿងបន្លាស់មិនត្រូវបានរ៉ាប់រងទេហើយ ត្រូវទទួលខុសត្រូវដោយអតិថិជន។
1.7. សេវាកម្មបន្ថែមផ្សេងទៀតដែលមិនបានរៀបរាប់ខាងលើគឺអាស្រ័យទៅលើទីកន្លែងដែលសេវាកម្ម ត្រូវបានផ្តល់ជូន។
1.8. ក្នុងវិសាលភាពដែលអនុញ្ញាតដោយច្បាប់ក្នុងតំបន់ មជ្ឈមណ្ឌលសេវាកម្ម OPPO នៅកន្លែងដែលសេវាត្រូវបានផ្តល់ជូននឹងផ្តល់នូវសេវា OPPO Premium ដោយផ្អែកលើ គ្រឿងបន្លាស់ដែលអាចមាននៅក្នុងតំបន់ ដើម្បីធានាបាននូវបទពិសោធន៍អ្នកប្រើប្រាស់ កាន់តែប្រសើរ។
1.9. អ្នកត្រូវផ្តល់ការអនុញ្ញាតដើម្បីទទួលបានព័ត៌មានពាក់ព័ន្ធ ដោយចុះហត្ថលេខាលើ បង្កាន់ដៃដឹកជញ្ជូន និងសេចក្តីថ្លែងការណ៍ដែលពាក់ព័ន្ធ ។ បើមិនដូច្នេះទេ មជ្ឈមណ្ឌលសេវាកម្មអតិថិជន OPPO រក្សាសិទ្ធិក្នុងការបដិសេធមិនផ្តល់សេវាកម្ម។
1.10. សូមទិញទូរស័ព្ទម៉ូដែលថ្មី ដែលទទួលស្គាល់ជាផ្លូវការដោយ OPPO បើមិនដូច្នេះទេ មជ្ឈមណ្ឌលសេវាកម្មអតិថិជនរក្សាសិទ្ធិក្នុងការបដិសេធមិនផ្តល់សេវាកម្មសម្រាប់ទូរ ស័ព្ទដែលមិនត្រូវបានទិញតាមរយៈបណ្តាញផ្លូវការ។
1.11. អ្នកយល់ និងយល់ព្រមថា ជាលទ្ធផលនៃសេវាកម្មដែលបានផ្តល់ទូរស័ព្ទ/សម្ភារៈ ជួសជុលរបស់អ្នកអាចមានភាពខុសប្លែកគ្នានៅក្នុងរូបរាងឬមុខងារ ហើយស្តង់ ដារសុវត្ថិភាព/សញ្ញាសម្គាល់សម្រាប់ទូរស័ព្ទ/គ្រឿងបន្លាស់សម្រាប់ការជួសជុល របស់អ្នកអាចអនុវត្តចំពោះតែកន្លែងដែលផ្តល់សេវា ដោយសារតម្រូវការនៃច្បាប់ ក្នុងតំបន់ព្រោះវាអាចខុសពីតម្រូវការនៃច្បាប់នៅក្នុងកន្លែងដែលអ្នកបានទិញទូរស័ព្ទ។
Key Takeaway: អតិថិជនត្រូវធានាថាទិន្នន័យនៅក្នុងទូរស័ព្ទត្រូវបានចម្លងទុកយ៉ាងពេញ លេញមុនពេលជួសជុល។មជ្ឈមណ្ឌលសេវាកម្មផ្លូវការរបស់OPPO ឬមជ្ឈមណ្ឌលសេវាកម្ម ដែលមានការអនុញ្ញាតនឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ ឬខូចខាតទិន្នន័យទូរស័ព្ទនោះទេ។
2.1. ម៉ូដែលទូរស័ព្ទដែលមិនត្រូវបានគ្របដណ្តប់ដោយសេវា OPPO Premium យោង តាមគោលការណ៍ក្នុងតំបន់ (កន្លែងដែលទូរស័ព្ទម៉ូដែលថ្មីត្រូវបានទិញ) ។
2.2. ទូរស័ព្ទដែលមិនត្រូវបានលក់តាមរយៈបណ្តាញផ្លូវការ។
2.3. ទូរស័ព្ទទាំងឡាយណាដែលបានកែប្រែ ជួសជុល រុះរើ ផ្លាស់ប្តូរដោយភាគីដែល គ្មានការអនុញ្ញាត។
2.4. ទូរស័ព្ទដែលលើសពីរយៈពេលសុពលភាពនៃផលិតផលសេវាកម្មមួយចំនួន។
2.5. ទូរស័ព្ទជួល និងខ្ចីទៅអ្នកដទៃ ឬការក្លែងបន្លំ។
2.6. ទូរស័ព្ទដែលខូចដោយចេតនា ឬការក្លែងបន្លំ។
2.7. ទូរស័ព្ទដែលមិនអាចផ្ទៀងផ្ទាត់បានថាតើត្រូវបានគ្របដណ្តប់ដោយ OPPO Care Product ដោយសារតែ IMEI មិនពេញលេញ ឬ IMEI ដែលបានកត់ត្រាខុសគ្នា។
2.8. ការបដិសេធមិនចុះហត្ថលេខាលើបង្កាន់ដៃដឹកជញ្ជូន និងសេចក្តីថ្លែងការណ៍ដែល ពាក់ព័ន្ធ។
2.9. ហានិភ័យ និងទំនួលខុសត្រូវផ្លូវច្បាប់ទាំងអស់ឬការខាតបង់ដែលទាក់ទងនឹង ការផ្ទេរណាមួយ ដោយសារតែភាពខុសគ្នាណាមួយនៅក្នុងផលិតផល បន្ទាប់ ពីអ្នកទទួលបានសេវាកម្ម OPPO Premium។
2.10. រាល់ការបាត់បង់ប្រាក់ចំណេញប្រាក់ចំណូល ឬពេលវេលាដែលកើតឡើងជាលទ្ធផល នៃសកម្មភាពអាជីវកម្មផ្ទាល់ខ្លួនណាមួយ ដោយសារតែភាពខុសគ្នាណាមួយ នៅក្នុងផលិតផល បន្ទាប់ពីអ្នកទទួលបានសេវាកម្ម OPPO Premium។
2.11. មិនអាចប្រើប្រាស់ទូរស័ព្ទរបស់អ្នកដែលបណ្តាលមកពីតំបន់/ប្រទេស ដែលមិនមែនជាបញ្ហារបស់ទូរស័ព្ទ(ដូចជាពុំអាចប្រើអ៊ីនធឺណិត ព្រោះវាមិនគាំទ្រប្រេកង់បណ្តាញ ដែលបានអនុញ្ញាតនៅក្នុងតំបន់នោះ)។
2.12. លើសពីវិសាលភាពនៃគោលនយោបាយសេវាកម្មផ្លូវច្បាប់នៅកន្លែងដែលសេវាកម្ម ត្រូវបានផ្តល់ជូន។
ម៉ោងធ្វើការ៖ ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍ ម៉ោង08:30 ព្រឹក
ដល់ម៉ោង 17:30 ល្ងាច (លើកលែងតែថ្ងៃបុណ្យជាតិធំៗ)។
ហៅទៅកាន់ជំនួយការ
1800201873
ម៉ោងធ្វើការ៖ ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍ ម៉ោង08:30 ព្រឹក
ដល់ម៉ោង 17:30 ល្ងាច (លើកលែងតែថ្ងៃបុណ្យជាតិធំៗ)។
មជ្ឈមណ្ឌលសេវាកម្ម